Maandishi Na Tafsiri - Don't Make Me Fall For You
— iliyoimbwa na Nuth
"Don't Make Me Fall For You" maneno na tafsiri. Gundua ni nani aliyeandika wimbo huu. Tafuta ni nani mtayarishaji na muongozaji wa video hii ya muziki. "Don't Make Me Fall For You" mtunzi, nyimbo, mpangilio, majukwaa ya utiririshaji, na kadhalika. "Don't Make Me Fall For You" ni wimbo ulioimbwa kwenye khmer. "Don't Make Me Fall For You" inaimbwa na Nuth
|
Download New Songs
Listen & stream |
|

"Don't Make Me Fall For You" Maneno ya Nyimbo
"Don't Make Me Fall For You" ina maneno katika lugha khmer.
[Official Music Video]
សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍ / Don’t Make Me Fall For You
OUT NOW
“បើមិនស្រលាញ់ម្ដេចធ្វើគ្រប់យ៉ាងដើម្បីបានខ្ញុំក្បែរ?”
ខ្ញុំបានយករឿងអក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ចេតនា “ផ្កាស្រពោន” ដោយលោក នូ ហាច ធ្វើជាបណ្ដាលអារម្មណ៍ ឬ inspiration សម្រាប់វីឌីអូចម្រៀង “សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍” នេះ។ Concept ដែលវិធាវីខូចចិត្តទាល់នាងបាត់បង់ជីវិតគឺ Iconic។ ដូច្នេះបើឆ្ងល់ថាខ្ញុំឈឺអី នេះហើយជាចម្លើយ។ សម្រាប់ Mood and Tone ខ្ញុំ និងបងនិទាឃៈ ពួកខ្ញុំចង់ធ្វើបែបជា film look ដើម្បីឲ្យសាកសមទៅនឹងរឿងសាច់រឿងមនោសញ្ចេតនា។ ខ្ញុំសូមអរគុណទៅដល់ក្រុមការងារទាំងអស់ ក៏ដូចជាបងសាល ម៉េនឌី និងម៉ាក់របស់ខ្ញុំ សម្រាប់ការខិតខំប្រឹងទាំងឡាយ។ អរគុណទៅកាន់ Hiruscar Cambodia ស្រាប់ការសហការក្នុងការផលិតវីឌីអូចម្រៀងនេះឡើង។ អរគុណ Pleng ដែលតែងតែគាំទ្រ ស្រលាញ់ និងផ្ដល់ឱកាសជាច្រើនមកដល់ខ្ញុំរយៈពេលបីឆ្នាំមកនេះ។ ខ្ញុំសូមផ្ញើរក្ដីស្រលាញ់ និងការគោរពទៅកាន់អ្នកគាំទ្រខ្ញុំ ដែលតែងតែលើទឹកចិត្ត ក៏ដូចជាគាំទ្រនូវគ្រប់យ៉ាងដែលខ្ញុំធ្វើ។ វាមានន័យណាស់សម្រាប់ខ្ញុំ។
ខ្ញុំសរសេរបទនេះពីមនុស្សម្នាក់ដែលឃោឃៅបំផុតដែលខ្ញុំស្គាល់។ អ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុត គឺលើសពីអ្វីដែលគេធ្វើដាក់ខ្ញុំ និងពីក្រោយខ្នងខ្ញុំ។ ខ្ញុំឈឺចាប់បំផុតដែលខ្ញុំមើលមនុស្សខុស ទុកចិត្តមនុស្សដូចជាគេ ឲ្យលើសពីក្ដីស្រលាញ់ និងឲ្យលើសពីការទុកចិត្ត។ ហើយចុងក្រោយគេនិយាយ gaslight ខ្ញុំ ហាក់បីដូចគ្រប់យ៉ាងខ្ញុំគិតម្នាក់ឯង។ “ខ្ញុំធ្វើចឹងដាក់គេគ្រប់គ្នា អត់អីផងហ្នឹង” ឃ្លារមួយនេះបញ្ចាក់ច្បាស់ណាស់ថាគេដឹងខ្លួនពីអ្វីដែលគេធ្វើ។ ខ្ញុំអង្គុយស្ដាប់គេសុំទោស គេថាគេគ្មានចេតនាឲ្យខ្ញុំគិតបែបនេះទេ។ ខ្ញុំសើច។ នៅជាមួយខ្ញុំយូរហើយ គិតថាខ្ញុំភ្លើដល់កំរិតណា? ខ្ញុំអង្គុយស្ដាប់គេនិយាយលាងខ្លួនយកល្អ ទាំងដែលខ្ញុំបានដឹងការពិតហើយ។ តែខ្ញុំជឿថាគ្រប់យ៉ាងរវាងយើងទាំងពីរ មិនសុទ្ធតែជាការកុហកទាំងអស់នោះទេ។
It wasn’t a lie but it wasn’t the whole
“មនុស្សដូចគេមិនសមទទួលក្ដីស្រលាញ់ពីអ្នកណា” មនុស្សអត្មានិយម ចូលចិត្តធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ពិសេស ដើម្បីឲ្យខ្លួនមានអារម្មណ៍ល្អចំពោះខ្លួនឯងជាមនុស្ស។ អ្នកគ្មានថ្ងៃរកឃើញក្ដីសុខនៅក្នុងទឹកភ្នែកអ្នកដទៃនោះទេ។ រូបភាពសម្បកដែលអ្នកបង្ហាញឲ្យគ្រប់គ្នាឃើញ គឺត្រឹមជារបងលាក់បាំងពីភាពទន់ខ្សោយ អាប់អន់ និងស្មោគគ្រោក។ ពីមួយថ្ងៃទៅមួយថ្ងៃ គេងភ័យខ្លាចថាថ្ងៃមួយនឹងមានអ្នកដឹងថាអ្នកមិនបានការប៉ុណ្ណា។ You don’t love me. You just love how I made you feel។ កុហកគេបាន តែកុំកុហកខ្លួនឯង។
ខ្ញុំអាណិតសង្សារខ្ញុំក្រោយៗណាស់ ដែលពួកគាត់ត្រូវតតាំងនឹង trauma ដែលគេផ្ដល់ឲ្យ។ សុំទោសដែលត្រូវប្រឈមនឹងរឿងដែលមិនពាក់ពាន់សោះ។
សហការឧបត្ថម្ភដោយ Hiruscar Cambodia
គាំទ្រដោយ Pleng
សូមថ្លែងអំណរគុណដល់ រ៉ូហ្សាណា Clinic and Maternity និង កោះស្លាកែត ស្ទូឌីយោ
សម្ដែងដោយៈ
ម៉ុង ម៉ានុត
តុប វិសាល
ម៉េនឌី
ពុធ មរកត
Songwriter: NUTH
Music producer, Mixing and Mastering: Nick IT
Director: ម៉ុង ម៉ានុត
Assistant director: ខេង បូប្ផាម៉ូនីតា
Director Of Photography: LY NETEAKHEAK
Camera operator : Ly Neteakheak
Editor: ម៉ុង ម៉ានុត, Neteakheak
Colorist: Neteakheak
Gaffer : NIKOR STUDIO
Lighting Crew : NIKOR Studio X PL Lighting
BTS Photographer:Sel Bora
Driver : ពូហឿន
Production Team :NIKOR STUDIO
Screenplay: ម៉ុង ម៉ានុត
Storyboard: ម៉ុង ម៉ានុត
Storylines: ម៉ុង ម៉ានុត
Mood board: ម៉ុង ម៉ានុត
Location Manager: ពុធ មរកត
Makeup artist: Bosiba Make Up
Food and Beverages: ពុធ មរកត និង ឡន
Songwriter: NUTH
Music producer, Mixing and Mastering: Nick IT
Director: ម៉ុង ម៉ានុត
Assistant director: ខេង បូប្ផាម៉ូនីតា
Director Of Photography: LY NETEAKHEAK
Camera operator : Ly Neteakheak
Editor: NUTH, Neteakheak
Colorist: Neteakheak
Gaffer : NIKOR STUDIO
Lighting Crew : NIKOR Studio X PL Lighting
BTS Photographer:Sel Bora
Driver : ពូហឿន
Production Team :NIKOR STUDIO
Screenplay: ម៉ុង ម៉ានុត
Storyboard: ម៉ុង ម៉ានុត
Storylines: ម៉ុង ម៉ានុត
Mood board: ម៉ុង ម៉ានុត
Location Manager: ពុធ មរកត
Makeup artist: Bosiba Make Up
Food and Beverages: ពុធ មរកត និង ឡន
សូមកុំស្រលាញ់មនុស្សដូចគេ
ខ្ញុំរំឭកខ្លួនឯងគ្រប់ពេលគេក្បែរ
មនុស្សដូចគេមិនសមទទួលក្ដីស្រលាញ់ពីអ្នកណា
តែបេះដូងខ្ញុំសម្ងំស្នេហ៍គេ
គេជាមនុស្សដែលគ្មានហេតុផល
គេមិនខ្វល់ពីមនុស្សដែលខ្វល់ពីគេ
ខ្ញុំក៏មិនដឹងថាខ្ញុំមើលឃើញអ្វីក្នុងមនុស្សដូចគេ
តែបេះដូងខ្ញុំមិនព្រមស្អប់គេ
សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍
កុំព្យាយាមចូលក្បែរទាំងគ្មានចិត្តស្នេហ៍
កុំធ្វើបែបនេះ
ខ្ញុំមិនចង់ស្រលាញ់គេទេ
បើស្រលាញ់គេស្គាល់តែទឹកភ្នែក
សូមកុំធ្វើឲ្យខ្ញុំស្នេហ៍
ម្ដេចមិនប្រាប់ត្រង់ថាមិនស្នេហ៍?
កុំហានឆ្លើយថាខ្លាចខ្ញុំឈឺចាប់
កុំធ្វើដូចលួចស្រលាញ់គេតែម្ខាងស្រួលក្នុងចិត្តណាស់!
បើមិនស្រលាញ់ដោះលែងខ្ញុំទៅ
សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍
កុំព្យាយាមចូលក្បែរទាំងគ្មានចិត្តស្នេហ៍
កុំធ្វើបែបនេះ
ខ្ញុំមិនចង់ស្រលាញ់គេទេ
បើស្រលាញ់គេស្គាល់តែទឹកភ្នែក
សូមកុំធ្វើឲ្យខ្ញុំស្នេហ៍
បើមិនស្រលាញ់ម្ដេចធ្វើគ្រប់យ៉ាងដើម្បីបានខ្ញុំក្បែរ?
រួចទុកឲ្យស្នេហ៍តែម្ខាង
ដោះលែងខ្ញុំទៅ
សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍
កុំព្យាយាមចូលក្បែរទាំងគ្មានចិត្តស្នេហ៍
កុំធ្វើបែបនេះ
ខ្ញុំមិនចង់ស្រលាញ់គេទេ
បើស្រលាញ់គេស្គាល់តែទឹកភ្នែក
សូមកុំធ្វើឲ្យខ្ញុំស្នេហ៍
សូមកុំធ្វើឲ្យខ្ញុំលង់ស្នេហ៍
កុំព្យាយាមចូលក្បែរទាំងគ្មានចិត្តស្នេហ៍
កុំធ្វើបែបនេះ
ខ្ញុំមិនចង់ស្រលាញ់គេទេ
បើស្រលាញ់គេស្គាល់តែទឹកភ្នែក
សូមកុំធ្វើឲ្យខ្ញុំស្នេហ៍
មិនធ្វើឲ្យខ្ញុំលង់ស្នេហ៍
តើវាពិបាកណាស់មែនទេ?